គាថា មេមហារម្ងាប់
ឧ ម ន មោ ពុទ្ធំ ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ បារមីតា នុភាវេន ទសពលា មហាតេជោ បញ្ចពុទ្ធា មហាមុនី សិរសា ពេជ្ជហុនៗ ព្រះពុទ្ធដ៏មានបុណ្យ អ្នកអប្បលោកមកខ្ញុំ ទើបអញរម្ងាប់ទាំងផែដីយុងយុទ្ធា ទាំងទ្វាទសារាសី រម្ងាប់ទាំងចតុអនុព្ភិសី រម្ងាប់ទាំងគ្រោះផ្ទៃក្រោម រម្ងាប់ទាំងព្យាមអំពរនគរលង្កា រម្ងាប់ទាំងឆ្នេរសមុទ្រជលសា រម្ងាប់ទាំងក្រឡាមហាប្រឹថពី រម្ងាប់ទាំងគិរីសត្តបរិភណ្ឌ រម្ងាប់ទាំងចក្រវាឡ ទើបអ្នកប្រើអញ រម្ងាប់ទាំងកុកទំផ្ទះ រន្ទះបាញ់ភូមិ រម្ងាប់ទាំងព្រាយមាយា រម្ងាប់ទាំងអ្នកធ្វើយោគី នូវអ្នករើសធាតុ កាត់សង្កត់សង្កៀតធ្មេញ វេញព្រះកាំ ដាំព្រះនេត្រ បាំងស្វេតច្ឆ័ត្រ បិទផ្លូវត្រឡែងកែង ខ្វែងខ្សែសិន ម្រោមឃ្មុំទំផ្ទះ ទើបអ្នកអាចប្រើអញ រម្ងាប់ទាំងអ្នកពុះផ្គុំ ប្រមុំភ្លឺស្រែ ប្រែផ្ទៃក្រោម លើកភូមិដ៏ជាថ្មី កសាងព្រះពុទ្ធរូប ស្តូបព្រះចេតិយ ជីកស្រះ ច្រេះដី តបន្ទាយ រាយនូវប្រឹថពី ក្រវីភ្លើងរន្ថើនដំណាប់ ដង្កាប់ញញួរ ទើបអ្នកប្រើអញរម្ងាប់ទាំងដំបូក រលកទំ ឃ្មុំ ពង្រួតទំផ្ទះ ជម្រះរបង រម្ងាប់ទាំងគងស្គរដ៏លាន់ឮឯង ដោយកក្រើក រម្ងាប់ទាំងអណ្តើក ត្រសេះ ចូលភូមិលំនៅ រម្ងាប់ទាំងស្វាឳស្វាក្រេះចូលមកចតសម្រាន្ត រម្ងាប់ទាំងផ្សិតដុះក្បែជើងក្រានពុំសុខ រម្ងាប់ទាំងមាន់ព្រៃមាន់ស្រុកចូលជល់គ្នាតតាំង រម្ងាប់ទាំងស្រាំង ទាំងឱម៉ាល់ចូលទិចអាត្មា រម្ងាប់ទាំងកុកក្រសាទំផ្ទះស្រៀវស្រែក រម្ងាប់ទាំងកុក រម្ងាប់ទាំងខ្វែក ទៀវ ទីទុយ មៀមមុំ ចូលមកទំក្នុងលំនៅ។ សិទ្ធីកិច្ចំ សិទ្ធីកម្មំ សិទ្ធីកំចាត់ តថាគតោ សិទ្ធីតេជោ សិទ្ធីជយោ និយោនិយំ សិទ្ធីកម្មំ សព្វទុក្ខំ វិនាស្សន្តិ អសេសតោ។
ទើបអ្នកប្រើអញ ឲ្យរម្ងាប់ទាំងឈ្នះឆ្លកចចកអប្រិយ៏ រម្ងាប់ទាំងសត្វស្រុកសត្វព្រៃ ទីងទាំងរមាំងរមាស ប្រើសព្រាយ ទន្សាយទន្សោង តោ ខ្លាធំ ខ្លាឃ្មុំ រម្ងាប់ទាំងសត្វតូចសត្វធំ នូវសត្វកង្ហែន កំប្រុក ឆ្កែស្រុក ឆ្កែព្រៃ ចង្រៃឡើងមកកើតកូនទុកក្នុងគ្រឹហា រម្ងាប់ទាំងពស់វែក ពស់ជា ពស់ក្រាយ ពស់វែកក្តាំងបាយ ពស់ស្នារទន្សោង កន្ត្រោងភ្លើង ចចើងផ្ទះ ទើបអ្នកអាចមានម្នោម្នះ ឈ្នះអស់មារសត្រូវចង្រៃ ទើបអ្នកអាចប្រើអញ រម្ងាប់ទាំងត្មាតភ្លើង ត្មាតផេះ ត្រសេះ ចាក់ទៀវ ត្រដេវ៉ិច ហិចហើរមកទំលំនៅឥតក្រែង រម្ងាប់ទាំងរទេះដើរដ៏លាន់ឮពេកក្រៃ រម្ងាប់ទាំងបូសបម កម រមាស់ អុត អាត់ នូវសត្វពង្រួល ពស់ព្រៃ រម្ងាប់ទាំងសត្វបក្សាបក្សី ក្រួច ក្រៀល ចង្កៀលខ្យង ត្រយ៉ង កេងកង តាដក់ រនាល កន្ត្រុំ ឃ្មុំ បណ្តាលឲ្យហើរមកពន្លឺត រម្ងាប់ទាំងមាន់ទោមាន់ទឹក ប្រវ៉ឹក ប្រវែក ខ្វែកត្រោក ប៉ោលតោក តាវ៉ៅ សត្វស្វិតចៅ នូវសត្វកាំប្រម៉ា សេក សារិកាហើរមក ក្នុងលំនៅ ទើបអ្នកប្រើអញ ឲ្យរម្ងាប់ទាំងថ្លាន់ធ្លុងថ្លាន់ភ្ញី អកអាអូត ខ្លែងស្រាក ចាកប្រផ្លាក ជីវក់ជីវាតិ ទាំងសត្វទ្រមាក់ខ្លា តោ ចរចូលក្នុងគ្រឹហា ជាឋានលំនៅយើងនេះ ទើបអ្នកអាចប្រើអញ ឲ្យរម្ងាប់ទាំងសព្វជននានាដែលមានចិត្តមិនល្អ រម្ងាប់សត្វជើងបួនជើងពីរ គឺ កុក ខ្វែក ទីទុយ មៀមមុំ ចចក ស្វានស្វា តោ ខ្លែងស្រាក ខ្មោចតូច សំពោង ឆ្មាបា លាញ់ ពស់ព្រៃ ចូលមកក្នុងស្រុក រត់តត្រុកក្នុងភូមិ កណ្តៀរមករោម ទើបអ្នកប្រើអញ ឲ្យរម្ងាប់រោគាព្យាធិ កុំបីពីងមក យាយី ពីងមកអំពីទិសទាំប្រាំបី ពីងដើរទាំងថ្ងៃ ពីងដើរទាំងយប់ ពីងឈរ ពីងឈប់ សព្វម្លប់ណាៗ ពីងមកម្នាក់ឯង ឬ ពីងមានគ្នា ទើបអញសំដែងនូវព្រះគាថា សរោ មេ ពុទ្ធវញ្ច លោកេ តេ ព្រហ្មវតា ហ កេ ក តេម្មំ សព្វកម្មំ ប្រសិទ្ធី មេ ឧម រម្ងាប់ មហារម្ងាប់ ទាំងទ្វេបាទ ចតុប្បាទ ផង រម្ងាប់ទាំងគីរី សត្តបរិភណ្ឌ រន្ធត់ទាំងភ្នំព្រះសុមេរុ ភ្លុកដំបូករលើងភ្លើងរលត់ អង្កត់រលាយខ្មោចព្រាយរបឹងរឹងរូស ឲ្យរលាយជាផេះ ឆេះពាសវាលពាសកាល ដរាបបង្អាក់ទាំងមេព្រាយហោះបណ្តើរកូន នូវខ្មោចព្រាយស្លាប់ប្តី កូនខ្ចីម្តាយដើម ទើបអ្នកប្រើអញ ផាត់ទៅក្រោយនាយ ផាយទៅក្រោមទឹក ផាត់ទៅក្រោមនាយ ផាយទៅក្រោមព្រះធរណី រម្ងាប់ទាំងសារពើឬស្សីឈើ គ្រឿងផ្ទះបាក់ដាច់ជើង រលំរលើងទ្រេតទ្រោត ទ្រូងញែកវែងខ្លី សរសរចង្រៃ មានភ្នែកត្រវៀចកោង ប្រហោងពាំសំបក ប្រឡៃសកសិក ដ៏មានពិសខ្លាំងក្រៃ ពុទ្ធំមកជួយកំចាត់កំចាយ ធម្មំជួយកំចាត់កំចាយ សង្ឃំកំចាត់កំចាយ សព្វេ អន្តរាយ វិនាស្សន្តិ អសេសតោ ៕
ដោយ៖ អថ័ន មហានគរ