ជ័យឡើងផ្ទះ
ឥតិបិ សោ ភគវា ថ្វាត់ថ្វាយវន្ទា បង្គំព្រះស្រីរតនត្រៃ ថ្វាត់ថ្វាយបង្គំ សូមពរឬទ្ធីក្រៃ សូមជ័យរំដោះគ្រោះមហាជន ទោះមានគ្រោះថ្នាក់ទម្ងន់ ឈឺជាទុរន់ទុរារៀបក្ស័ួជីវិត សូមជ័យប្រពៃរឹងរឹត ជ្រោមជ្រែងប្រសិទ្ធី រំដោះគ្រោះនោះឱ្យបានស្បើយ ជម្ងឺដែលឈឺយូរហើយ សុខជាកន្តើយ ដោយតេជៈព្រះទិព្វមន្ត ទោះគ្រោះថ្នាក់ជាទម្ងន់ បៀតបៀនមហាជន សូមជ័យកំចាត់កំចាយ ទោះខ្មោចអារក្សនូវអាយ បៀតបៀនក្នុងកាយនៃមហាជនផង សូមជ័យប្រពៃបរមត្ថបារមីកំចាត់កំចាយអារក្សនោះចេញ ទោះខ្មោចអម្បាលនោះមិញ សូមជ័យដាស់ចេញ ឲ្យវាស្លន់ស្លុតរត់ឆ្ងាយ ទោះបីព្រាយអាបទាំងឡាយ សូមជ័យកំចាយកំចាត់ឲ្យវាចេញទៅ ទោះខ្មោចក្នុងផ្ទះលំនៅ បៀតបៀនកូនចៅ ឲ្យឈឺទម្ងន់ធ្ងន់ក្រៃ សូមតេជៈជ័យព្រះរតនៈត្រៃ ជួយដេញកំចាយឲ្យវាបាក់បបម៉បម៉ាយ ទោះខ្មោចលោកិយ៏ទាំងឡាយ សូមជ័យកំចាយឲ្យវាចៀសចេញ មួយនោះព្រះពៃស្រមណ៏មិញ ស្រក់ទឹកហូរចេញជាឈាមនៅក្នុងគ្រឹហា សូមជ័យធម៍ថ្លៃនានា រំងាប់រោគាភយា ចំរើនឲ្យសុខវិញហោង។ កុករលកហើរមកលេងលង ហើរទុំលើផ្ទះ សូមជ័យធម៍ថ្លៃជំរះចំរើនឲ្យជ្រះឲ្យវាសុខវិញហោង ទោះបីមានក្តីសៅហ្មង មានរន្ទនាគផង ពីក្រោមលំនៅគ្រឹហា សូមព្រះធម៍ថ្លៃធានា រំងាប់ភយា ចំរើនឲ្យសុខសួស្តី មួយទោះសរសរផ្ទះថ្មី ថ្នាំងកាចអប្រិយ៏ សូមជ័យចំរើនសុខាឲ្យកើតទាសីទាសា មាសប្រាក់ភស្តុភា កែវកងពិទូរ្យសូរ្យកាន្ត ទោះពស់អណ្តើតតិរិច្ឆាន ចិត្តវាហៅហ៊ាន ចូលមកក្នុងភូមិនេះណា សូមមហាជ័យព្រះសាស្តា រម្ងាប់ទុក្ខា ចំរើនឲ្យបានសុខក្រៃ ម្ចាស់ផ្ទះរូតរះប្រពៃកើតលាភសព្វថ្ងៃ ពុំមានខ្វះខាតឡើយណា សូមជ័យនៃព្រះសាស្តាចំរើន សុខាមហាជន ឲ្យសុខសប្បាយ ទោះឈឺជម្ងឺក្នុងកាយ សូមឲ្យរលាយរលត់ជាអហោសិកម្ម ទោះបីគ្រោះជោគគ្រោះជាំ គ្រោះខែ គ្រោះឆ្នាំ គ្រោះប្រាំពីហោងណា មហាជ័យនៃព្រះសាស្តា ចំរើនសុខា គ្រោះកាយរលាយហ្មត់ហ្មង់ ទោះឈឺជម្ងឺកាយផង សូមជ័យចំលង ឲ្យរួចរោគកម្មនោះណា ឲ្យស្បើយល្ហែល្ហើយសុខា ទោះឈឺម្តេចម្តា ឲ្យបានជាសះទៅហោង មួយទោះឈឺរបេងផង ធ្វើឲ្យសៅហ្មងក្អកក្អួតសង្រេងសង្រៃ សូមពរទិព្វមន្តថ្លាថ្លៃ ដេញខ្មោចចង្រៃរបេង ឲ្យវាចេញទៅ ខ្មោចកាចកំណាចឃោឃៅ កុំឲ្យវានៅបៀតបៀនអស់មហាជនផង មហាជ័យនៃព្រះច្បាស់ច្បង ដោះគ្រោះអ្នកផង ឲ្យវិនាសជាអហោសិកម្មទៅហោង៕
ដោយ៖ អថ័ន មហានគរ
ដោយ៖ អថ័ន មហានគរ