Homeអបិយជំនឿផ្សេងៗ តើកបិលមហាព្រហ្មតំណាងអោយអ្វី...? +ហេតុអ្វីកបិលមហាព្រហ្មមានតែព្រះសិរដង្ហែរាល់ៗឆ្នាំដោយបុត្រី៧នាក់...?+ហេតុអ្វីកូនកបិលមហាព្រហ្មមាន៧នាក់ហើយសុទ្ធតែស្រី...?*កូនស្រី តំណាងនគរមេ នគរមាតាធិបតេយ្យ នគរដែលមានស្រ្ដីជាអ្នកបង្កើតរដ្ឋដំបូង ដែលគេតាំងនាមហៅថា (នាងនាគ) សត្វនាគ តំណាង ធាតុទឹក ត្រជាក់ ងងឹត ព្រះចន្ទ ទន់ មនុស្សស្រី នេះជាមូលហេតុ ដែលទេវតានៅស្រុកខ្មែរ សុទ្ធតែស្រី គ្មានប្រុស ឬ កូនកបិលមហាព្រហ្ម មានសុទ្ធតែស្រី។៧នាក់ តំណាង ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ ហេតុដូច្នេះហើយបានជា ចូលឆ្នាំប៉ះចំថ្ងៃណា កូនស្រីតំណាងថ្ងៃនោះ ចុះមកថែរក្សាដែនដី មកដង្ហែព្រះសិរកបិលមហាព្រហ្មដែលជាបិតា។ ឧ.ប្រសិនបើឆ្នាំនេះ ចំថ្ងៃអាទិត្យ កូនស្រីថ្ងៃអាទិត្យមក ប្រសិនបើឆ្នាំក្រោយចំថ្ងៃចន្ទ កូនស្រីថ្ងៃចន្ទមក ហើយប្រសិនបើឆ្នាំទី៣ ចំថ្ងៃចន្ទ គឺកូនស្រីថ្ងៃចន្ទមកម្ដងទៀត មិនមែនមកម្ដងម្នាក់នោះទេ ព្រោះកូនស្រីមិនមែនជាទេវតា មិនមែនជាមនុស្ស គឺតំណាងអោយថ្ងៃទាំង៧នៃសប្តាហ៍តែប៉ុណ្ណោះ។*ព្រះសិរកបិលមហាព្រហ្ម តំណាងអោយព្រហ្មវិហារធម៌របស់មនុស្ស រួមមាន-មេត្តា-ករុណា-មុទិតា-ឧបេក្ខា។មាតាបិតាមានមុខ៤ ជាព្រហ្មនៃកូន ជាអ្នកដឹកនាំកូនមន្រ្ដីរាជការមានមុខ៨ (៤លើ៤) ជាព្រហ្មនៃពលរដ្ឋ និង ព្រហ្ម នៃកូនខ្លួនឯង ជាអ្នកដឹកនាំពលរដ្ឋ និង ដឹកនាំកូនខ្លួនឯង។ព្រះពុទ្ធមានមុខ១២ (៤ត្រួតគ្នា៣ដង) ជាព្រហ្មនៃសត្វលោក ជាព្រហ្មនៃពលរដ្ឋ ជាព្រហ្មនៃបុត្រាបុត្រី។*ហេតុអ្វីពេលក្រវែង ព្រះសិរ កបិលមហាព្រហ្ម ដល់ដីឆេះដី ដល់សមុទ្ររីងសមុទ្រ ដល់អាកាស ឆេះអាកាស...?*ន័យនេះ ប្រដូចទៅនឹងបុគ្គល ប្រសិនបើបោះបង់ព្រហ្មវិហារធម៌ ក្នុងខ្លួនចោលហើយ គឺអាចបង្កអោយលោកវិនាសបាន។*មាតា បិតា បោះព្រហ្មចោល (លក់កូន រំលោភកូន)មន្រ្ដីរាជការ បោះព្រហ្មចោល (ធ្វើបាបរាស្រ្ដ កេងទ្រព្យសម្បត្តិជាតិ)ធម្មបាលកុមារ ស្ដាប់សត្វឥន្រ្ទីនិយាយគ្នា ដឹងថា សិរី៣ប្រការ៖- សិរីទី ១ ពេលព្រឹក នៅត្រង់មុខ- សិរីទី ២ ពេលថ្ងៃ នៅដើមទ្រូង- សិរីទី ៣ ពេលយប់ នៅចុងជើង។ធម្មបាលកុមារ ជាកុមារ ដែលមានចំណេះបញ្ញា ខាងផ្លូវធម៌យ៉ាងជ្រាលជ្រៅ អក្សរសិល្ប៍បង្កប់ន័យថា ស្ដាប់សត្វឥន្រ្ទីដោះប្រស្នា តែន័យពិតគឺ ធម្មបាលកុមារប្រើឥន្រ្ទិយទាំង ៥ ក្នុងពោធិបក្ខេយធម៌ទាំង ៣៧ ដើម្បីដោះប្រស្នាធម៌ របស់កបិលមហាព្រហ្ម។ឥន្រ្ទិយទាំង៥រួមមាន:ទី១ សទ្ធិន្រ្ទិយ សទ្ធាជាធំទី២ វិរិយិន្រ្ទិយ វិរិយៈជាធំ (សេចក្ដីព្យាយាម)ទី៣ សតិន្រ្ទិយ សតិជាធំទី៤ សមាធិន្រ្ទិយ សមាធិជាធំទី៥ បញ្ញិន្រ្ទិយ បញ្ញាជាធំ*សិរីទី ១ នៅមុខ មានមាត់ជាធំ គឺ វចីសុចរិត*សិរីទី ២ នៅទ្រូង មានចិត្តជាធំ គឺ មនោសុចរិក*សិរីទី ៣ នៅជើង មានកាយជាធំ គឺ កាយសុចរិតបុគ្គលណាប្រព្រឹត្តល្អទាំងកាយវាចាចិត្ត នោះនឹងទទួលបានសិរីសួស្ដីសុភមង្គលពេញមួយថ្ងៃ និង រាល់ៗថ្ងៃ ពុំមែនគ្រាន់តែយកទឹកលុបលាងមុខទ្រូងជើងមានសិរីសួស្ដីនោះឡើយ។នេះជាន័យពិត អត្ថបដិរូប នៃអត្ថបទក្នុងន័យអក្សរសិល្ប៍ ក្នុងរឿងកបិលមហាព្រហ្ម ដែលខ្ញុំព្រះករុណា ខ្ញុំបាទសរសេរ និងពន្យល់។