*ទើបព្រះឥសីចំរើននូវឬទ្ធីពរផង រីពរនេះហោងអំពីពុទ្ធឱស ឯថា អាយុ វណ្ណៈ សុខៈ ពលៈ សិរីមត្តោ សិទ្ធី ភវន្តុតេ ពរមួយទេព្វតន់ចំរើននូវព្រះជន្មឯង ឯពរជាគម្រប់ពីរចំរើននូវសម្បុរល្អក្រៃ ឱ្យល្អថេរនៅកបនឹងកូនចៅសព្វថ្ងៃ ត្រូវនឹងព្រះទ័យពុំមានឃ្នាន់ឃ្នើសលើសឡើយ ពរជាគំរប់បីទុក្ខ សោករោគភ័យសឹងស្បើយ សុខខ្លួនលំហើយលំហែកំសាន្តគ្រប់គ្រា ពរជាគំរប់បួនមូលមិត្តខ្លឹមខ្លួនភរិយា ទាសីទាសាអហឹង្សាអាសុភសត្វផងសឹងខ្លាំងៗ ក្រៃឆាប់ៗ វៃៗ កន្លងបំរើ ឥតឆ្គងកុំព្រួយអម្ចាស់ជេដ្ឋា កើតស្រូវអង្ករសណ្តែកនូវល្ញម្លូស្លា មាសប្រាក់ទ្រព្យាមូលមកក្នុងឃ្លាំងច្រើនក្រៃ អាយុមួយរកឆ្នាំ ទើបដោយតេជៈពរជ័យ យឺនយូរប្រពៃ ក្រកបសឹងសុខសាទរ យើងខ្ញុំបង្គំទសករ ប្រណមត្រេកអរទទួលព្រះពរព្រះមហាឥសីស្រេចហោង ៕
ដោយ៖ អថ័ន មហានគរ