គ្រូមន្តអាគមខ្មែរនិទានពីរឿងអាប និងធ្មប់
លោកព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ លើកឡើងថា តាំងពីសម័យបុរាណតរហូតមកដល់សម័យក្រោយៗទៀត ហើយសូម្បីតែនៅសម័យបច្ចុប្បន្ននេះ ក៏នៅមានជំនឿទៅលើអាប ធ្មប់ដែរ ។ គេជឿថាអាប និងធ្មប់នោះជាឥទ្ធិពលម្យ៉ាង ដែលមានអានុភាពមកលើជីវិតមនុស្សទូទៅ ដែលអានុភាពនេះអាចធ្វើឱ្យមនុស្សឈឺស្លាប់ ឬជាសះស្បើយឡើងវិញតាមបញ្ជានៃមនុស្ស ដែលជារូបអាប ឬគ្រូធ្មប់នោះ ។
មិនមែនតែនៅប្រទេសខ្មែរយើងទេ ប៉ុន្តែនៅប្រទេសដទៃទៀត នៅទ្វីបអាហ្វ្រិក អាស៊ី ពិសេសក្នុងសង្គម ដែលរស់នៅដាច់ឆ្ងាយពីមជ្ឈដ្ឋានអារ្យធម៌ គេនៅតែជឿទៅលើឥទ្ធិពលនៃសិល្ប៍សាស្ត្រនេះ ។ អ្នកប្រាជ្ញនៅបស្ចិមប្រទេសជាច្រើនបានវាយតម្លៃជំនឿនេះថា មានឥទ្ធិពលមួយផ្នែកតាមរយៈចិត្តសាស្ត្រ ។ ក្រៅពីនេះជំនឿចំពោះអាប និងធ្មប់ ស្ថិតនៅជាអាថ៌កំបាំងសម្រាប់ការស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅឡើយ ។
បណ្តាអ្នកប្រាជ្ញស្រាវជ្រាវ ខាងមន្តអាគម (magie) ធ្លាប់បានគិតថា ៖ «អំពើ» (malefice) ចំណុះទៅលើមុខសញ្ញាពីរជាមូលដ្ឋាន ៖
១-ភាគីអ្នកធ្វើ
២-ភាគីអ្នកទទួលអំពើ
១-ភាគីអ្នកធ្វើ
២-ភាគីអ្នកទទួលអំពើ
*ភាគីអ្នកធ្វើ ៖
តែងតែចេះលៃច្នៃយ៉ាងណាឱ្យអ្នកផងចាប់អារម្មណ៍ថា អំពើនេះមានប្រសិទ្ធភាពកាចសាហាវសំបើមអស្ចារ្យគួរឱ្យតក់ស្លុត នៅពេលដែលគេចាត់ចែងរៀបចំធ្វើពិធីប្រសិទ្ធី ឬតម្រង់អំពើនេះឆ្ពោះទៅរកមនុស្សណាមួយ ។
តែងតែចេះលៃច្នៃយ៉ាងណាឱ្យអ្នកផងចាប់អារម្មណ៍ថា អំពើនេះមានប្រសិទ្ធភាពកាចសាហាវសំបើមអស្ចារ្យគួរឱ្យតក់ស្លុត នៅពេលដែលគេចាត់ចែងរៀបចំធ្វើពិធីប្រសិទ្ធី ឬតម្រង់អំពើនេះឆ្ពោះទៅរកមនុស្សណាមួយ ។
*ភាគីអ្នកទទួល ៖
ភាពសាហាវសំបើមអស្ចារ្យនៃពិធីបញ្ជូនអំពើនេះ ធ្វើឱ្យអ្នកបានឃើញ (អ្នកនៅជិតខាង) រួមទាំងសាមីជនដែលត្រូវទទួលអំពើនេះផង មានការភ័យតក់ស្លុត ហើយហាក់ដូចជាស្ម័គ្រព្រមទទួលនូវអំពើអាប ធ្មប់នេះ បានន័យថា ខាងផ្លូវចិត្តគេអស់សង្ឃឹម ឬគេបានឈឺជាស្រេចរួចទៅហើយ ដោយដេករង់ចាំតែការឈឺចាប់ និងសេចក្តីស្លាប់ប៉ុណ្ណោះ ។ សព្វថ្ងៃនេះកុលសម្ព័ន្ធជាច្រើននៅទ្វីបអាហ្វ្រិក អូស្ត្រាលី ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ឡាវ ខ្មែរ ក៏នៅតែមានជំនឿទៅលើអំពើរបស់ធ្មប់នេះដែរ ។

នៅពេលស្រាវជ្រាវអំពីជំនឿទៅលើអាប និងធ្មប់ នៅស្រុកគិរីវង់ ខេត្តតាកែវ លោកព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ បានសម្ភាសន៍ជាមួយគ្រូមន្តអាគម ចាស់ៗ មានលោកតាទៀប ឡុច អាយុ៩៦ឆ្នាំ លោកតាកិម ផង់ អាយុ៨០ឆ្នាំ លោកតាអួង អូក អាយុ៧៦ឆ្នាំ អំពីបញ្ហានេះ ។ លោកតាទាំងនោះបានមានប្រសាសន៍ថា អាប និងធ្មប់នៅស្រុកខ្មែរ វាមានលក្ខណៈដោយឡែកខុសពីអាប និងធ្មប់នៅបណ្តាទ្វីបអាហ្វ្រិក ឬទ្វីប ដទៃៗទៀត ។ នៅស្រុកខ្មែរគេចែកអាប និងធ្មប់ដាច់ដោយឡែកពីគ្នា ។ ចំពោះអំពើរបស់វា ក៏ខុសប្លែកគ្នាដែរ ។ លោកតាទាំងបីមានប្រសាសន៍បន្តទៀតថា ដោយឃើញថា ចំណេះនេះវាផ្ទុយនឹងការប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ ពោលគឺពួកនេះជាភាវៈអាក្រក់ដើរសាបព្រោះតែអំពើវិនាសកម្ម និងទុក្ខវេទនាដល់អ្នកដទៃ ឥតមានអាណិតអាសូរឡើយ ។
លោកតាទាំងបីចាត់ទុកថា ជាទុវិជ្ជាមិនគួរសិក្សារៀនសូត្រទេ ព្រោះវាគ្មានធ្វើអ្វីជាប្រយោជន៍ដល់សង្គម សោះ ។ តែដើម្បីមានសមត្ថភាពទប់ទល់ការពារនឹងអំពើដ៏កាចសាហាវនេះ ពួកគាត់បានរៀនមន្តគាថា សិល្ប៍សាស្ត្រ និងឱសថ ខ្លះៗដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះពីអំពើរបស់អានុភាពទាំងពីរនេះ ។
លោកតាទាំងបីរូបបានវែកញែកថា អាប និងធ្មប់នៅប្រទេសខ្មែរយើងជាភាវៈពីរខុសគ្នាគឺ ៖
១-អាប
តាមឮ ចាស់ៗ តំណាលតៗគ្នាមកថា រូបអាបដើមឡើយបានសិក្សារៀនសូត្រស្នេហ៍មុខ ។ រូបអាបកម្រមានភេទប្រុសណាស់ ។ ស្ត្រីដែលរៀនស្នេហ៍មុខនេះ លុះបានកាន់អនុវត្ត យូរៗទៅ សិល្ប៍មន្តស្នេហ៍នេះក៏ចូលជោកក្នុងខ្លួនស្ត្រីនេះ ហើយក្លាយទៅជារូបអាបទៅ ។ ព្រលឹងអាបបានសណ្ឋិតស្នាក់នៅក្នុងតួអង្គរូបនេះជានិច្ចកាល ។ ប្រសិនបើរូបអាបនេះថ្នាំងថ្នាក់ អាក់អន់ចិត្ត ខឹងនឹងអ្នកណាមួយ ព្រលឹងអាបទៅធ្វើអ្នកនោះឱ្យចុកពោះ ឈឺពោះ ឬឡប់ស្មារតី និយាយលែងដឹងខុសត្រូវ ។

ចាស់ៗនិយាយទៀតថា ពេលយប់ព្រលឹងអាបចេញពីតួរូបទៅរកស៊ីឈាមគំរង់ កូនកង្កែប មានរូបភាពជាភ្លើងពណ៌ខៀវ ធំជាងភ្លើងអំពិលអំពែក ។ ពេលវាដើរ ឬអណ្តែត ភ្លើងនេះមិនមានសកម្មភាព ភ្លឹបភ្លែតៗ ភ្លឺរលត់ៗ ដូចអំពិលអំពែកទេ គឺវាភ្លឺធ្លោរហូតតែបើកាលណាវាចង់បំបាំងខ្លួន ឬគេចពីឧបសគ្គអ្វីមួយ វាពន្លត់ភ្លើងឱ្យងងឹតមួយរយៈ។ បើសភាពការណ៍បានស្រួលជាឡើងវិញ ទើបអាបបញ្ចេញរស្មីភ្លឺខៀវជាបន្តទៀត ។
គេតែងឃើញអាបអណ្តែតប៉ប្រះៗ ដីស្វែងរកអ្នកដែលទើបសម្ភពកូន ថ្មីៗដែលជាធម្មតា តែងតែមានឈាមធ្លាក់ចុះមកក្រោមផ្ទះ ឬក្រោមគ្រែដែលជាកន្លែងសម្រាលកូន ។ ប៉ុន្តែជាទូទៅនៅស្រុកស្រែចម្ការ ពេលសម្រាលកូនគេតែងរកគ្រូមកធ្វើភ្លើង (សែកមន្តវិជ្ជាការព័ទ្ធសីមា ការពារព្រាយក្រឡាភ្លើង ឬការពារអាបមកយាយីព្យាបាទស្ត្រីសំរាលកូន) ដោយយកអំបោះមកព័ទ្ធសីមា ឬស្រាស់បន្លាជុំវិញគំនរឈាម ។ គេតែងតែនិយាយ តៗគ្នាមកថា គេឃើញរូបភាពអាបជាពោះវៀន រតីរតៃធ្លាក់ចុះប៉ប្រះដី ឯភ្លើងខៀវផ្នែកខាងលើ គឺជាក្បាលអាប ។ គេថា ពោះវៀននោះគឺជាពោះវៀនរបស់ស្ត្រីជាតួរូបអាបនោះឯង ។ លុះស្វែងរកស៊ីចំណីក្នុងពេលយប់បានឆ្អែតឆ្អន់ហើយ ព្រលឹង ឬរូបភាពអាបក៏វិលមកចូលក្នុងតួរូបអាបជាមនុស្សវិញ (ចំពោះបញ្ហាអាបនេះ អ្នកនិពន្ធរឿងភាពយន្តខ្មែរ បានតែងជារឿងមួយមានចំណងជើងថា «កូនអើយម្តាយអាប» ក្នុងសម័យទសវត្សទី៧០) ។
ប្រសិនបើក្នុងពេលរកស៊ីមានទាក់ជាប់ស្អិតក្នុងបន្លារើពុំរួច ឬក៏ត្រូវគ្រូសិល្ប៍ណាមួយចាប់បាននោះ គេថារូបអាបជាមនុស្សនោះនឹងត្រូវឈឺស្លាប់ភ្លាម ។ នៅក្នុងភូមិនានានៃស្រុកស្រែចម្ការ អ្នកផងតែងតែខ្លាចរូបអាបនេះណាស់ ។ បើកាលណារូបអាបនេះមករកទិញ ខ្ចី ឬសុំអ្វីគេតែងតែបំពេញចិត្តគាត់ភ្លាម ធ្វើយ៉ាងណាកុំឱ្យគាត់ខឹង ព្រោះខ្លាចព្រលឹងអាបមកធ្វើ ប៉ុន្តែជាចៃចន្យបើយាយរូបអាប ឈឺស្លាប់ដោយត្រូវសិល្ប៍គ្រូខ្លាំងពូកែណាមួយ ឬស្លាប់ដោយអស់អាយុសង្ខារនោះ អ្នកស្រុកគេហាក់ដូចជាធូរចិត្តច្រើនណាស់ ព្រោះគេលែងមានអ្នកឱ្យទុក្ខដល់គេទៀត ។
លោកតាកឹម ផង់ បានមានប្រសាសន៍ថា គាត់បានរៀនសូត្រមន្តគាថា ខ្លះៗដែរ សម្រាប់ការពារអំពើរបស់អាប ឬក៏សម្រាប់ចាប់អាបកុំឱ្យមកធ្វើទុក្ខបុកម្នេញអ្នកស្រុក ឬក៏បណ្តេញអំពើអាក្រក់របស់អាបឱ្យវិនាសខ្ចាត់ខ្ចាយក្នុងគោលបំណងជួយសង្គ្រោះញាតិអ្នកស្រុកពីការព្យាបាទរបស់អាប ។ ជាញឹកញយជាងគេ គេអាចសម្គាល់បានថា អ្នកជំងឺត្រូវអំពើរបស់អាបដោយចុកពោះយា៉ងខ្លាំង ដាក់ថ្នាំអ្វីក៏ពុំត្រូវ គេសង្កេតឃើញកែវភ្នែកអ្នកជំងឺចេះតែក្រឡាប់ចាក់ខុសប្លែកពីធម្មតា ។ បើមានសញ្ញាបែបនេះ គេច្បាស់ជាទៅអញ្ជើញគ្រូសិល្ប៍មន្ត ដើម្បីមកបណ្តេញកម្ចាត់អំពើរបស់អាប ។
គ្រូមិនសុទ្ធតែអាចសម្រេចបំណងដេញអាបបានទាំងអស់នោះទេ ។ បើគ្រូខ្សោយជាងអាបនោះ សែកមន្តបញ្ចេញអាបមិនចេញពីអ្នកជំងឺឡើយ គឺនៅតែឈឺដដែល ។ ជួនកាលអាបបានចំអកឡកឡាយឱ្យគ្រូតាមរយៈអ្នកជំងឺ មានខមអណ្តាត ញាក់មុខពេបមាត់ដាក់គ្រូ ឬពោលពាក្យថា «យើងមិនខ្លាចឯងទេ អញ្ជើញថយចេញជាប្រញាប់»…
ប៉ុន្តែបើគ្រូនោះពូកែខ្លាំងខាងសិល្ប៍សាស្ត្រមន្តគាថាវិញ គេមានសមត្ថភាព ឬមធ្យោបាយដ៏ស័កសិទ្ធិ ដើម្បីបណ្តេញបង្ក្រាបអាបឱ្យខ្លបខ្លាច ឱ្យចេញ ឬចាប់ចងអាបសួរចម្លើយ ឱ្យប្រាប់ឈ្មោះប្រាប់ទីកន្លែងដែលវានៅ ។ គ្រូខ្លាំងអាចធ្វើឱ្យអាបឈឺចាប់ ហើយស្រែកទ្រហោយំអង្វរញ័រដៃ ញ័រជើង សន្យាថា នឹងលែងមកធ្វើអ្នកស្រុក អ្នកភូមិទៀតហើយ ។ តាមរយៈសម្តីអ្នកជំងឺ អាបអង្វរគ្រូថា «សូមមេត្តាកុំសម្លាប់ ព្រោះមានកូនច្រើននៅក្នុងបន្ទុក ។ បើគ្រូសម្លាប់ ខ្លួននឹងចោលកូនឱ្យនៅកំព្រីកំព្រា លំបាកវេទនាជាមិនខាន» ។
គ្រូខ្មែរយើងច្រើនតែជាអ្នកជ្រួតជ្រាបពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ម្ល៉ោះហើយគេតែងតែមានធម៌មេត្តាអត់ទោស សន្តោសដល់អាប គ្រាន់តែវាយដំដោយឫទ្ធីនៃមន្តអាគម តែមិនសម្លាប់ទេ ។ គេជឿថា បើសម្លាប់ព្រលឹងអាបនោះ រូបដែលព្រលឹងអាបសណ្ឋិតនោះក៏ស្លាប់ដែរ ។ ធម្មតាគ្រូតែងមានចិត្តធម៌អាណិតទាំងអ្នកជំងឺ អាណិតទាំងអាប ពោលគឺគេសង្គ្រោះអ្នកជំងឺឱ្យឆ្លងផុតពីអំពើរបស់អាប ហើយលោះលាត្រាប្រណីអាបឱ្យមានជីវិតរស់នៅតទៅទៀត តែត្រូវលះបង់អំពើអាក្រក់ជាដាច់ខាត ។
*បៀបចាប់អាប ឬវាយបណ្តេញអាប
លោកតាផង់ ដែលមានជំនាញពិសេសខាងចាប់អាប ហើយដែលអាបនៅទីជិតខាងខ្លបខ្លាចគាត់នោះ បាននិយាយប្រាប់អ្នកយកការណ៍អំពីរបៀបចាប់អាបថា ៖ មុនដំបូងគេយកប្រេងដូងមកសូត្រគាថា បាលី យកអំបោះមកចងកដៃទាំងពីរ កជើងទាំងពីរ និងចង.កអ្នកជំងឺ ហើយវាយអ្នកជំងឺ (ក្នុងន័យឧបកិច្ច) នឹងធាងក្តាត (វាយ តិចៗល្មម) ។ ពេលវាយគេត្រូវសូត្របាលីថា «ពុទ្ធំពន្ធំ សោឆាយៈ ធម្មំពន្ធំ សោឆាយៈ សង្ឃំពន្ធំ សោឆាយៈ» ។ គេសូត្រផ្លុំៗបណ្តើរ ចង.កដៃ កជើង និងកអ្នកជំងឺបណ្តើរ ។ គេសូត្របាលីនេះ ដើម្បីខ្ទប់ច្រកទ្វារទាំង៥ដែលអាបត្រូវចេញ ។ បើធ្វើយ៉ាងនេះហើយ អាបពុំអាចចេញបានឡើយ ។ លុះសូត្របាលីគាថា ខ្ទប់ច្រកទ្វារអាបរួចហើយ គ្រូត្រូវសូត្របាលីមួយបែបទៀត គឺចងអាបមិនឱ្យធ្វើសកម្មភាពអ្វីបានទៀត ព្រោះគ្រូប្រយ័ត្នណាស់ ។

កាលណាចងទ្វារច្រកចេញរួចហើយ គេពុំទាន់អាចទុកចិត្តបានថា អាចខ្ទប់ច្រកអាបបានទាំងស្រុងនៅឡើយ ដូច្នេះដើម្បីឱ្យច្បាស់លាស់គេត្រូវប្រើវិធានការទីពីរទៀត គឺចងអាបមួយជាន់ទៀត ។ ដើម្បីចងអាបគេសូត្របាលីម្យ៉ាងទៀតហៅថា បាលីចំណងឧបគត «ពន្ធំ មហាពន្ធំ នារាយពន្ធំ មហានារាយពន្ធំ តថេរំ នថេហិ» ។ ដើម្បីរឹតចំណងអាបឱ្យកាន់តែ តឹងឡើងៗធ្វើឱ្យអាបឈឺចាប់លំបាកវេទនា គេសូត្របាលីមួយបែបទៀត គឺសូត្រផងវាយផង (វាយអ្នកជំងឺ) ។ គេត្រូវសូត្រថា «ពន្ធំ មហាពន្ធំ នារាយពន្ធំ មហានារាយពន្ធំ ឧបគតថេរំ នថ្ថេហិ» ។
ពេលនោះអាបដែលចូលក្នុងខ្លួនអ្នកជំងឺស្រែកទ្រហោយំយ៉ាងខ្លាំង ដោយពុំអាចទ្រាំទ្របាន និងសិល្ប៍មន្តគាថារបស់គ្រូ ។ អាបអង្វរសូមឱ្យស្រាយចំណងដើម្បីបើកច្រកឱ្យវាចេញ ព្រោះវាខ្លបខ្លាច វារាងចាលហើយ ។ ប៉ុន្តែគ្រូដែលមានបទពិសោធន៍នោះ មិនចាញ់បោកអាបឡើយ ។ គ្រូពុំព្រមទទួលពាក្យអង្វររបស់អាប ហើយក៏មិនស្រាយចំណងណាមួយក្នុងចំណោមចំណងទាំងប្រាំឱ្យអាបចេញឡើយ ។ គ្រូនិយាយទៅកាន់ព្រលឹងអាប ដែលចូលក្នុងខ្លួនអ្នកជំងឺថា «ផ្លូវដែលឯងត្រូវចេញ គឺទ្វារអាចម៍ (គូទ) ឯងត្រូវចេញតាមផ្លូវនោះចុះ ។ ជាធម្មតាអាបមិនចង់ចេញតាមវច្ចមគ្គ (ទ្វារលាមក) ទេ ព្រោះវាត្រូវអាម៉ាស់ផង និងសាបឥទ្ធិពលវាផង គឺពុំអាចធ្វើអ្នកណាបានទៀតឡើយ ។ ប៉ុន្តែដោយគ្រូមានមហិទ្ធិរឹទ្ធិខ្លាំងជាង ហើយដោយអាបពុំអាចទ្រាំទ្រ និងការវាយដំ និងចំណងដ៏តឹងណែនរបស់គ្រូផងនោះ វាក៏សម្រេចចិត្តចេញតាម «គូទ» ។
នៅមានបាលីចងអាប ឬវាយអាប់ខ្លះទៀត តែព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ សង្ខេបត្រឹមប៉ុណ្ណេះ។ គ្រូមានបាលីគាថាច្រើនបែបយ៉ាងនេះ ដើម្បីការពារក្រែងគាថាខ្លះមិនសូវមានប្រសិទ្ធភាព គេតម្រូវប្រើគាថា ផ្សេងៗទៀត ទាល់តែអាចបង្ក្រាបអាបបានទើបឈប់ ។ ចំពោះអាបណាសាហាវឃោរឃៅធ្វើបាបអ្នកស្រុកខ្លាំងពេកនោះ គ្រូសម្រេចចិត្តវាយសម្លាប់អាបនោះដែរ។ តែករណីបែបនេះមិនសូវមានទេ ។ សព្វថ្ងៃនេះព្រលឹងអាបកាន់តែក្រទៅៗ ។ តំបន់ជនបទជាច្រើនស្ទើរលែងមានអាបទៅហើយ ។
២-អំពីធ្មប់
លោកគ្រូមន្តអាគមទាំងបីនាក់នោះ មានប្រសាសន៍ថា ធ្មប់ជាអានុភាពមួយសាហាវឃោរឃៅក្រៃលែង ។ អ្នកស្រុក អ្នកភូមិគ្រប់គ្នាភិតភ័យតក់ស្លុតខ្លាចអំពើរបស់គ្រូធ្មប់នេះណាស់ ព្រោះបើកាលណាគេត្រូវអំពើរបស់ធ្មប់ហើយ ប្រសិនបើគ្រូព្យាបាលមិនត្រូវទេ នឹងអាចស្លាប់យា៉ងវេទនាបំផុត ។ បើមន្តសិល្ប៍វិជ្ជារបស់គ្រូធ្មប់នោះខ្លាំង ហើយគ្រូដែលដោះអំពើមានសិល្ប៍វិជ្ជាខ្សោយជាងនោះ គេពុំអាចដោះអំពើឬព្យាបាលអំពើនោះឱ្យបានឡើយ ។ អ្នកជំងឺត្រូវតែស្លាប់ចៀសមិនផុត ។ របៀបធ្វើអំពើរបស់គ្រូធ្មប់មានច្រើនបែបច្រើនវិធីណាស់ តែលោកព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ សូមលើកយកតែវិធីបួនមកជម្រាបជូន ។

ក-ប្រើកន្ត្រៃមាសកន្ត្រៃប្រាក់ (តាមការណ៍ពិតគឺជាកន្ត្រៃធ្វើពីដែក តែគេហៅថាកន្ត្រៃមាស-ប្រាក់ដូច្នេះតាមពាក្យលើកកម្ពស់ឥទ្ធិពល) ទៅកាត់ពោះវៀនជនរងគ្រោះ ។
ខ-ប្រើស្បែកឱ្យចូលទៅក្នុងពោះជនរងគ្រោះ (ប្រើស្បែកឱ្យចូលទៅក្នុងក្រពះជនរងគ្រោះ ។ ស្បែកនោះចេះតែរីក ធំឡើងៗជាលំដាប់ ធ្វើឱ្យជនរងគ្រោះតឹងពោះលំបាកវេទនារហូតដល់ស្លាប់) ។
គ-ប្រើដែកគោល កន្លាស់ ឬម្ជុលឱ្យចូលទៅចាក់សព្វខ្លួនប្រាណជនរងគ្រោះ ។
ឃ-ប្រើព្រួញគោបាស្នាតេះបាញ់សម្លាប់អ្នកជំងឺក្នុងពិធីឧបកិច្ច ។
គ្រូធ្មប់ធ្វើអំពើដោយមូលហេតុពីរយ៉ាងគឺ ៖
-ធ្វើដោយការសងសឹកផ្ទាល់ខ្លួន ។
-ធ្វើដោយគេពឹង ឬគេជួល ។

ក-ការធ្វើអំពើដោយប្រើកន្ត្រៃមាស កន្ត្រៃប្រាក់
ព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ ឱ្យដឹងថា គ្រូធ្មប់អុជធូបទៀនលើហ៊ឹងរណ្តាប់ គ្រូសូត្របាលីគាថា ប្រើកន្ត្រៃមាស កន្ត្រៃប្រាក់ ដោយដាក់កន្ត្រៃនៅលើជើងពានមួយ ។ គាត់អង្គុយភាវនាបាលីបណ្តើរយកចង្កឹះមួយវាយ តិចៗទៅលើកន្ត្រៃបណ្តើរ ។ សូត្រវាយៗយ៉ាងនេះទាល់តែកន្ត្រៃកំរើក ហើយហោះហើរយា៉ងលឿនឮសូរដូចកន្លង់ហើរ ។ កន្ត្រៃសិល្ប៍ ពេលហោះហើរទៅរកទីដៅរបស់វានោះ មានទំហំតូចជាងកន្ត្រៃធម្មតាជាច្រើនដង ។ ទៅដល់ជិតជនរងគ្រោះ កន្ត្រៃនេះអាចក្លាយទៅជារុយ ឬជាសត្វល្អិតអ្វីមួយចូលទៅក្នុងខ្លួនជនរងគ្រោះតាមមាត់ ។ តាំងពីពេលចូលទៅដល់ក្នុងពោះអ្នករងគ្រោះចាប់ផ្តើមឈឺពោះ ចុកពោះ ឈឺចាប់ ផ្សេងៗទៀតយា៉ងសែនវេទនា លំបាកទ្រាំ ។ ប្រសិនបើគេដឹង ភ្លាមៗថា ជំងឺនេះជាអំពើរបស់គ្រូធ្មប់ ហើយបើគេអាចរកឃើញគ្រូមន្តសិល្ប៍សាស្ត្រខ្លាំងពូកែអាចដាក់ថ្នាំ ឬសូត្របាលីមន្តគាថាធ្វើឱ្យធ្លាក់កន្ត្រៃមាស កន្ត្រៃប្រាក់បានភ្លាមនោះ គេអាចរំដោះអ្នកជំងឺឱ្យរួចរស់ជីវិតបាន ។ បើមិនបានជាចាប់អារម្មណ៍ចំពោះរឿងអំពើអំពាន់ទេ ហើយគិតតែដាក់ថ្នាំ ផ្សេងៗវិញនោះ ច្បាស់ជាត្រូវស្លាប់ដោយធ្លាក់ឈាមតាមបាត (តាមទ្វារលាមក) ឬតាមមាត់ជាមិនខាន ។

ខ-ការធ្វើអំពើដោយប្រើកន្លាស់ ម្ជុល ឬដែកគោល
ការធ្វើអំពើដោយប្រើរបស់ទាំងនេះ ក៏មិនសូវខុសគ្នាពីរបៀបទាំងពីរខាងដើមប៉ុន្មាន ឡើយ ។ គ្រូធ្មប់យកវត្ថុទាំងបីមុខមកសែកមន្តគាថាបាលី ហើយចាក់កន្លាស់ ម្ជុល, ដែកគោលទៅលើរូបតំណាងជនរងគ្រោះឆ្លាក់ពីដំឡូងមី ធ្វើពីម្សៅ ឬធ្វើពីឈើផុយ។
គេច្រើនយកម្ជុលមកដោតត្រង់ដើមទ្រូងយកកន្លាស់ញាត់ក្នុងពោះ ឬយកដែកគោលដោតចំក្បាលជនរងគ្រោះដើម្បីឱ្យមានការឈឺចាប់ក្នុងពោះផង ក្នុងទ្រូងផង និងឈឺក្នុងក្បាលផង ក្នុងពេលតែមួយ ពោលគឺធ្វើយា៉ងណាឱ្យជនអភ័ព្វនោះបានដល់នូវក្តីលំបាកវេទនាយា៉ងទារុណ មុននឹងស្លាប់ ។

ជួនកាលគ្រូធ្មប់បានដាក់កម្រិតឱ្យអ្នកជំងឺស្លាប់ដោយបរិភោគអ្វីមួយ ដែលគ្រូកំណត់ទុកជាមុន ។ ឧទារហណ៍ក្រោយពីបានធ្វើឧបកិច្ចចាក់កន្លាស់ (កំណាត់ឫស្សី តូចៗ ស្រួចចុងដើម ឬស្រួចតែម្ខាង) ចាក់ម្ជុល ដោតដែកគោលសព្វខ្លួនប្រាណរូបតំណាងជនរងគ្រោះ ហើយ គ្រូធ្មប់ធ្វើកិច្ចថា បើអ្នកត្រូវអំពើនោះបរិភោគសាច់ជ្រូកពេលណា សូមឱ្យសិល្ប៍មន្តអាគមប្រតិកម្មភ្លាម ហើយអ្នកជំងឺត្រូវស្លាប់នៅពេលនោះតែម្តង ។ ការព្យាបាលក៏មិនខុសគ្នាពីអំពើទាំងពីរខាងដើមប៉ុន្មានដែរ គឺអាចជា ឬស្លាប់ ។
គ-ការធ្វើអំពើដោយប្រើស្បែកគោ ឬស្បែកក្របី
របៀបធ្វើអំពើដោយប្រើស្បែកគោ ឬស្បែកក្របីស្ងួត ព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ រៀបរាប់ថា ទាំងការរៀបចំរណ្តាប់ធ្វើពិធីបញ្ជូនសិល្ប៍ មិនជាខុសគ្នាប៉ុន្មានពីការប្រើកន្ត្រៃមាស កន្ត្រៃប្រាក់ឡើយ ។ គេយកស្បែកមួយផ្ទាំងធំមក សូត្រផ្លុំៗ ហើយវាយនឹងរំពាត់រហូតទាល់តែស្បែករួញនៅតូច ហើយក៏ក្លាយទៅជាសត្វកន្លង់ ហើរទៅកាន់ទិសដៅ ពោលគឺឆ្ពោះទៅរកមនុស្សដែលគេចង់ធ្វើ ។ ជនរងគ្រោះទទួលស្បែកដែលប្រែទៅជាកន្លង់នេះតាមមាត់ដែរ ។ ប៉ុន្តែកន្លង់នេះ មុនចូលទៅក្នុងមាត់អាចនឹងក្លាយមួយជាន់ទៀត ទៅជាសត្វល្អិតតូចមួយដែលអាចចូលទៅក្នុងមាត់បានងាយស្រួល ។ ប៉ុន្មានថ្ងៃក្រោយមក ស្បែកគោស្ងួតក៏ចេះតែរីក ធំឡើងៗ ធ្វើឱ្យពោះអ្នកជំងឺកាន់តែ ធំឡើងៗជាលំដាប់ ។

ពេលជាមួយគ្នានោះដែរ អាចមានការឈឺចាប់លំបាកវេទនាផ្សេងៗទៀត ក្រៅពីការតឹងពោះ ការហត់ ផ្អេះៗដកដង្ហើមញាប់ស្ទើរដាច់ខ្យល់ ។ ដូចរបៀបធ្វើអំពើមុនៗដែរ បើរកគ្រូមិនទាន់ ឬគ្រូមិនសូវពូកែ ជនរងគ្រោះនឹងស្លាប់ដោយសាធ្លាយក្រពះ ។ ប៉ុន្តែបើរកបានគ្រូដែលមានសិល្ប៍វិជ្ជាការខ្លាំងពូកែស្មើ ឬលើសគ្រូធ្មប់ដែលធ្វើអំពើនោះ គេអាចសែកមន្តវិជ្ជាការបន្សាបអំពើនោះ រួចហើយផ្សំថ្នាំឱ្យអ្នកជំងឺផឹក ដើម្បីបញ្ចុះទំលាក់ស្បែកឱ្យចេញមកតាមគូទ ឬតាមមាត់ ។ ពេលនោះអ្នកជំងឺ នឹងបានធូរពោះហើយគេនឹងជាសះស្បើយដូចធម្មតាវិញ ។
ឃ-ការធ្វើអំពើដោយប្រើព្រួញស្នាតេះ
គ្រូធ្មប់ច្រើនចេះវិជ្ជាពីរបែបនេះជាមួយគ្នាតែម្តង គឺគោបា និងស្នាតេះ (គេច្រើននិយាយភ្ជាប់គ្នាថា ៈ គោបាស្នាតេះ ព្រោះគ្រូធ្មប់តែងប្រើសិល្ប៍ណាមួយក្នុងសិល្ប៍ទាំងពីរបែប គោបា គឺគោសិល្ប៍មានមាឌ តូចៗ ដែលគ្រូធ្មប់លែងឱ្យរកស៊ីនៅពេលយប់ ។ គេស្តាប់ឮគោបាតាមស្នូរត្រដោក ឮ តឹកៗនៅពេលយប់ស្ងាត់ គ្រូធ្មប់ប្រើគោបានេះឱ្យជល់សម្លាប់ជនរងគ្រោះតាមវិធីរបស់គេ ។ ឯស្នាតេះ គឺជាស្នាសិល្ប៍ មានទំហំតូចប្រើសម្រាប់បាញ់ឧបកិច្ចលើរូបតំណាងជនរងគ្រោះឱ្យស្លាប់) ។ ប្រើសិល្ប៍គោបា គឺប្រើគោសិល្ប៍នេះឱ្យជល់អ្នកជំងឺធ្វើឱ្យស្លាប់ជាប្រាកដ ប្រសិនបើរកគ្រូព្យាបាលមិនទាន់ ឬគ្រូដែលមិនសូវពូកែ ។ ឯរបៀបប្រើស្នាតេះ គឺគេតាំងពិធីដោយមានរៀបរណ្តាប់គ្រូ ផ្សេងៗតាមទម្លាប់ ។ គេសូនរូបជនរងគ្រោះអំពីដី អំពីម្សៅ ឬអំពីរបស់ ផុយៗ ។ គ្រូធ្មប់សែកមន្តវិជ្ជាការយា៉ងយូរដើម្បីប្រមូលឥទ្ធិពល និងអញ្ជើញគ្រូគេមកជាជំនួយក្នុងពេលធ្វើពិធីនេះ ។ លុះសូត្រចប់គ្រប់បាលីគាថា ដែលត្រូវសូត្រហើយ គេយកព្រួញ និងធ្នូសិល្ប៍យា៉ងតូចបាញ់ឱ្យចំរូបតំណាងជនរងគ្រោះ ត្រង់ទ្រូង ត្រង់ពោះ ឬត្រង់ក្បាលតាមតែគេចង់ ។ របៀបនេះក៏កាចសាហាវមិនខុសពីរបៀបទាំងបីខាងដើមដែរ ។

ពេលដែលគ្រូធ្មប់បាញ់ត្រូវចំរូបតំណាងនោះ រូបជនរងគ្រោះក៏ហាក់ដូចជាត្រូវព្រួញ មែនៗដែរ ។ ទោះបីជាគេមើលព្រួញមិនឃើញ ក៏គេបានទទួលការឈឺចាប់ដោយដួល ឬបន្លឺសម្រែកឈឺចាប់យា៉ងខ្លាំង ។ ព្រមពេលជាមួយគ្នានោះ នៅក្នុងផ្ទះអ្នករងគ្រោះ គេឮសូរសំឡេងអ្វីដូចជារន្ទះបាញ់ ។ ពេលនោះអ្នកជំងឺត្រូវទទួលការឈឺចាប់យា៉ងខ្លាំង ជួនកាលសន្លប់ ជួនកាលស្លាប់ភ្លាម ។ គ្រូធ្មប់ប្រើវិធីបាញ់ស្នាតេះនេះ បន្ទាប់ពីបានប្រើសិល្ប៍អ្វីពីមុនរួចហើយ តែជនរងគ្រោះគ្រាន់តែឈឺរាំុរ៉ៃអស់រយៈពេលយា៉ងយូរប៉ុណ្ណោះ ។ ដោយចង់ឱ្យគូសត្រូវរបស់ខ្លួនស្លាប់ មុននឹងបានទទួលការសង្គ្រោះពីគ្រូព្យាបាលណាមួយនោះ គ្រូធ្មប់អាចប្រើសិល្ប៍ស្នាតេះនេះ ដើម្បីបញ្ចប់ជីវិតជនរងគ្រោះឱ្យបានឆាប់រួសរាន់ទាន់ចិត្ត ។
ព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ លើកឡើងថា «និយាយដល់រឿងនេះខ្ញុំនឹកឃើញអនុស្សាវរីយ៍ដ៏សែនរន្ធត់មួយ កាលខ្ញុំនៅពីតូចអាយុប្រហែល៥ឆ្នាំ ។ ខ្ញុំបានតាមម្តាយខ្ញុំទៅផ្ទះជនរងគ្រោះម្នាក់ជាកូនចៅចិន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅក្នុងភូមិ ព្រោះផ្ទះគាត់មានបើកហាងលក់ទំនិញគ្រប់មុខ ។ គ្រួសារជនរងគ្រោះនេះគោរពស្រឡាញ់ រាប់អានឪពុកម្តាយខ្ញុំណាស់ ព្រោះគាត់ជាចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិ ហើយគាត់ជាអាចារ្យវត្តផង ជាអ្នកចាត់ចែងពិធី ផ្សេងៗក្នុងមង្គលការបុណ្យទានជាដើម ។
ប៉ុន្មានថ្ងៃមកហើយដែលហា៊នោះគាត់មានជំងឺម្យា៉ងគឺឈឺ មិនដឹងមុខម្តង ម្តងឈឺពោះ ម្តងឈឺក្បាល ម្តងឈឺទ្រូង ជួនកាលអស់កម្លាំងដេកស្តូកស្តឹង ជួនកាលជាស្រួលធម្មតា ។ នាពេលរសៀលនោះ ដែលម្តាយខ្ញុំកំពុងសាកសួរអំពីស្ថានភាពជំងឺរបស់ហា៊ (…) នោះជាមួយនឹងប្រពន្ធគាត់ ស្រាប់តែឮសូរសម្លេង «ផាំង» យា៉ងខ្លាំងលាន់ដូចរន្ទះ ញ័រអស់ទាំងទូកញ្ចក់នៅក្នុងផ្ទះទាំងប៉ុន្មាន ។ មនុស្សម្នាក់ក្នុងផ្ទះភ្ញាក់ដូចគេកន្ត្រាក់គ្រប់ៗគ្នា ។ ពេលជាមួយគ្នានោះហា៊ (…) ក៏ស្រែកដង្ហោយយា៉ងខ្លាំងដូចត្រូវនឹងគ្រាប់កាំភ្លើង ។ ជំងឺគាត់ចេះតែដុនដាប់ទៅៗ ហើយក៏ស្លាប់ក្នុងរយៈពេល៣ថ្ងៃបន្ទាប់មក ។
ពេលឮសូរផាំងដុចរន្ទះនោះ ខ្ញុំសួរម្តាយខ្ញុំរកមូលហេតុ តែម្តាយខ្ញុំគាត់ថា កូនឯងនៅតូចណាស់ កុំចង់ដឹងអី ! ។
លុះរំលងពីរបីថ្ងៃកន្លងមក ទើបខ្ញុំដឹងដោយម្តាយខ្ញុំនិយាយប្រាប់ឪពុកខ្ញុំថា គ្រូធ្មប់បាញ់ព្រួញស្នាតេះបន្ថែម ទើបហា៊ (…) នោះស្លាប់ ។ កាលណោះ (ប្រមាណ៦០ឆ្នាំមកហើយ) នៅម្តុំនោះ អ្នកលក់ដូរនៅទីប្រជុំជនដ៏តូចនេះមានជនរងគ្រោះដល់ទៅបីនាក់ (ស្រីម្នាក់ប្រុសពីរនាក់ដែលសុទ្ធតែជាអ្នកមានហាងលក់ដូរ ។ នៅខាងជើងផ្ទះជនរងគ្រោះប្រហែលជា៣០ម៉ែត្រ មានផ្ទះខ្ទមតូចមួយសង់នៅបាំងជិតនឹងគុម្ពឫស្សីស្រុក នោះហើយជាផ្ទះគ្រូធ្មប់ (…) ។ សូមអនុញ្ញាតបញ្ចប់ប្រវត្តិ នេះត្រឹមហ្នឹងចុះ ព្រោះសព្វថ្ងៃក្រុមគ្រួសារទាំងសងខាងនៅពុំទាន់ផុតពូជនៅឡើយទេ ។

ដូចយើងខ្ញុំបានជម្រាបពីខាងដើមហើយថា មានគ្រូធ្មប់ពីរប្រភេទគឺគ្រូធ្មប់ធ្វើអំពើដ៏កាចសាហាវ និងគ្រូធ្មប់គំរង់ ។ អ្នកដែលបានសិក្សារៀនសូត្រវិជ្ជាធ្មប់សម្រាប់ធ្វើអំពើដល់អ្នកដទៃឱ្យឈឺឮឱ្យស្លាប់ ដើម្បីដោះស្រាយគំនុំផ្ទាល់ខ្លួនតាមអំពើសម្ងាត់ (ឃាតកម្មមិនផ្ទាល់ ឬឃាតកម្មសម្ងាត់) ឬដើម្បីស៊ីឈ្នួលក៏ដូចជាយកអាសាអ្នកណាមួយនោះ ជាមនុស្សខ្វះសីលធម៌ អាចនិយាយថា ជាជនខ្លៅក៏បាន ។ ដួចបានជម្រាបហើយថា ក្នុងមួយឆ្នាំបើមិនបានធ្វើអំពើដល់អ្នកណាមួយនោះ សិល្ប៍មន្តធ្មប់ តែងតែធ្វើទុក្ខបុកម្នេញដល់សមាជិកក្នុងគ្រួសារខ្លួនឯងវិញ ដូចជាកូនឈឺធ្ងន់ ឬឈឺរហូតដល់ស្លាប់ប្រពន្ធ ឈឺស្គមរីងរៃ ប្រកបការងារអ្វីមិនបាន ។ អ្នករៀនសិល្ប៍មន្តធ្មប់នេះ បើតាមចាស់ៗធ្លាប់ដឹង មិនដែលបានទៅជាអ្នកមានធូរធាដូចអស់គេផងទាំងពួងឡើយ ។ ពួកនេះច្រើនតែក្ររហេមរហាម ខ្វះព្រឹកខ្វះល្ងាច ។ គ្រូធ្មប់ដាំដំណាំអ្វីក៏មិនដុះដាលលូតលាស់ល្អឡើយ ។
សន្ទូងដែលគេស្ទូងត្រូវក្រៀមខ្លោចដូចគេយកភ្លើងទៅរោល ។ អ្នកស្រុកភូមិផងរបងជាមួយមិនសូវមានការទាក់ទងជាមួយគ្រូធ្មប់ឡើយ ។ គេមិនសហការឬមិនព្រមធ្វើការប្រវាស់ដៃជាមួយ ព្រោះគេខ្លាចខូចផលដំណាំគេ ។ ដូច្នេះដំណក្រោយៗមកវិជ្ជានេះកម្រមានអ្នកចង់រៀនណាស់ ព្រោះគេខ្លាចវាន់កខ្លួនឯងដូចបានជម្រាបខាងលើ ។ គេតែងនិយាយថា វិជ្ជាធ្មប់ បើមិនបានធ្វើឱ្យគេស្លាប់ វានឹងស៊ីកូនប្រពន្ធឯងវិញ ។ នៅមានធ្មប់មួយប្រភេទទៀត ដែលគេតែងហៅថា ធ្មប់គំរង់ ។ គ្រូធ្មប់នេះមិនសូវធ្វើអ្នកណាឱ្យឈឺទេ ។ សកម្មភាពរបស់គាត់ គឺចូលចិត្តស្នេហ៍ស្និទ្ធ តែនឹងគំរង់ពិសេសខ្មោចមនុស្ស ។ បើកាលណាគេបានដឹងថា មានមនុស្សស្លាប់នៅក្នុងភូមិណា គេតែងលួចតាមសម្គាល់មើលឱ្យដឹងថា គេយកខ្មោចទៅកប់នៅកន្លែងណា នោះបីបួនថ្ងៃកន្លងមក គ្រូធ្មប់ នឹងលួចទៅកកាយខ្មោចនាពេលយប់ស្ងាត់ ដើម្បីរិតយកទឹកខ្មោច ដែលហើមជោរនោះមកផឹក (ធ្វើបែបនេះដើម្បីបង្កើនឥទ្ធិរិទ្ធិរបស់ខ្លួន ដែលចាត់ទុកដូចជាពិធីបូជាយញ្ញ) ។
គាត់និយាយប្រាប់អ្នកស្គាល់ជិតដិតថា ទឹកដែលរឹតយកពីគំរង់ដែលហើមប៉ោងនោះ មានឱជារសផ្អែមឆ្ងាញ់ដូចទឹកឃ្មុំ ។ នៅក្នុងស្រុកភូមិបើមានខ្មោចណាដែលរងគ្រោះថ្នាក់ដូចជាចង.ក រថយន្តបុកគេលួចសម្លាប់ក្នុងព្រៃរហូតដល់ហើមស្ទើរប្រេះ ទើបបានរកឃើញនោះ គេតែងតែជួលគ្រូធ្មប់គំរង់ទៅលើ ទៅបីយកមកដាក់ក្នុងម្ឈូសនៅពេលដែលអ្នកឯទៀតចូលមិនចុះ ដោយក្លិនស្អុយអាសោចខ្លាំងពេក ។ ជួនកាលគេជួលធ្មប់នេះឱ្យដេកយាមខ្មោច ដែលក្លាយទៅជាគំរង់ទៅហើយនោះ ដរាបទាល់តែបញ្ចុះរួច ឬបូជារួច ។
បច្ចុប្បន្ននេះ អាស្រ័យដោយការរីកចម្រើននៃវិទ្យាសាស្ត្រផង និងអាស្រ័យដោយការរីកលូតលាស់ខាងការយល់ដឹងដែលធ្វើឱ្យមនុស្សចេះយកវិចារណញ្ញាណមកប្រើដើម្បីពិចារណារកហេតុផលនោះ ពុំមានគ្រូបង្រៀនសិល្ប៍មន្តវិជ្ជាធ្មប់ឡើយ ដោយគេយល់ថា វិជ្ជានេះជាវិជ្ជាដែលគ្មានប្រយោជន៍ដល់ខ្លួនឯង និងដល់សង្គម ។ ដូច្នេះវិជ្ជាធ្មប់មកទល់សព្វថ្ងៃ ស្ទើរតែសាបសូន្យអស់រលីងពីសង្គមខ្មែរទៅហើយ ។ ប៉ុន្តែដោយហេតុថា តាំងពីបុរមបុរាណរៀងមកសង្គមខ្មែរធ្លាប់បានឆ្លងកាត់នូវជំនឿទៅលើវិស័យនេះ ទើបយើងខ្ញុំបានស្រាវជ្រាវសរសេរចងក្រងតម្កល់ទុកជាឯកសារក្បួនខ្នាតទុកក្នុងពុទ្ធសាសនបណ្ឌិត ក្នុងគោលដៅរក្សាកេរ្តិ៍ដំណែលខ្មែរយើងសម្រាប់អ្នកជំនាន់ក្រោយយល់ដឹងអំពីការរស់នៅរបស់ដូនតាយើងកាលពីសម័យមុន ។ ម្យា៉ងទៀត យើងខ្ញុំសូមសារភាពថា អ្វីដែលយើងខ្ញុំបានសរសេរដោយចេះចាំផ្ទាល់ខ្លួនខ្លះ ដោយសាកសួរចាស់ទុំខ្លះនេះ ពិតជានៅមានចំណុចលើសលស់ ខ្វះខាត ការខុសឆ្គងខ្លះជាមិនខាន ។
ហេតុនេះយើងខ្ញុំសូមអំពាវនាវចំពោះលោកអ្នកអាននៅតាមតំបន់ជនបទខេត្តខ័ណ្ឌនានា ក្នុងព្រះរាជាណាចក្រកម្ពុជា បើចេះចាំឬដឹងអ្វីប្លែកអំពីវិស័យនេះ សូមមេត្តាសរសេរចងក្រងជាអត្ថបទ ហើយផ្ញើមកពុទ្ធសាសនបណ្ឌិតយើងដើម្បីចុះផ្សាយជូនឬតម្កល់ទុកជាឯកសារធ្វើយា៉ងណាឱ្យបណ្ណាល័យរបស់យើងសម្បូរណ៌ដោយកេរដំណែលវប្បធម៌ដូចអារ្យប្រទេសនានា ។ ក្នុងការរង់ចាំយើងខ្ញុំថ្លែងអំណរគុណទុកជាមុន ៕