សេចក្ដីជូនដំណឹងគេហទំព័រយើងខ្ញុំកំពុង Update ដូច្នេះរាល់វីដេអូណាដែលទស្សនាមិនបានសូមអាធ្យាស្រ័យផង សូមអរគុណ!Youtube

ជ័យព្រះរតនត្រ័យ










*សូមជ័យអំពីព្រះពុទ្ធ ទាំង៥ព្រះអង្គ ព្រះធម៍ព្រះសង្ឃ ចំរើននូវអាយុយឺនហោង ឱ្យអស់មហាជនផង ចូរស្តាប់ត្រាប់ត្រង់ ឱ្យស្បើយអស់ពីទុក្ខភ័យ ឱ្យស្បើយសារពើចង្រៃ ទុក្ខសោករោគភ័យ កុំបីបៀតបៀនឡើយ ទោះផ្ទះទ្រុឌទ្រោមគ្រាំគ្រា សូមអស់ទេវតាមកជួយរក្សាជ្រោមជ្រែង។ 

ទោះភ្លើងឆេះជើងក្រានឯង មហាជ័យតាក់តែង រម្ងាប់បំបាត់ចង្រៃ កុកគូកឃ្មុំម្រោមពង្រួតនៃ ពស់ពិសពស់ព្រៃ ថ្លាន់ធ្លុងថ្លាន់ភ្ញី ត្រកួតអន្សោង កន្ត្រងក្តី ពង្រួលអណ្តើកនៃ អម្រឹកបក្សីតិច្ឆាន រន្ទះបាញ់ច្រាសវិមាន ដោយសព្វទីឋាន នូវអស់មហាជន នានា ជ័យឈ្នះរន្ទះវិញាណ រម្ងាប់ទោសា នៃពិសកម្មកាចចង្រៃ ឱ្យមានសេរីសួស្តី ដោយតេជៈព្រះពុទ្ធ ព្រះធម៍ រម្ងាប់ក្តៅក្រហាយបង់ឱ្យត្រជាក់ត្រចង់ ដូចអង្គអម្រិទ្ធិសុខី ស្រោចស្រប់ស្កប់ស្កល់ ឥន្ទ្រីយ៏រោគសោកអប្រិយ រសាយរលាយវិញ ហោង បពិត្រអស់ទាំងទេវតា ទាំំងឆកាមា នូវអស់ទាំងទីជិតឆ្ងាយ។ 

យើងខ្ញូំសូមសុខសាយ ទុក្ខសោកទាំងសម្ទាយ រលាយរសាយវិញវៃ ទេវិន្ទ្រអង្គឥន្ទកោសី ទាំងព្រហ្មព្រឹទ្ធក្តី សូត្រសូមពរជ័យ ចេស្តារ ជយន្តុ វរបុណ្ណា តណនានុនាកតា ភវន្តកោ វិជ្ជសង្ឃោ វន្តោ ជ័យ ៗ វរោ សិទ្ធី ភវន្តុ​ តេ ៚

ដោយ៖ អថ័ន មហានគរ








أحدث أقدم

Android

Gadgets